សំណួរចម្លើយ
ស្វែងរកចម្លើយចំពោះសំណួរដែលតែងតែសួរជាញឹកញាប់អំពីប្រព័ន្ធគ្រប់គ្រងការលក់ (POS) របស់ MyLekha។
តើប្រព័ន្ធគ្រប់គ្រងការលក់ (POS) របស់ MyLekha គឺជាអ្វី?
ប្រព័ន្ធគ្រប់គ្រងការលក់ (POS) របស់ My Lekha គឺជាប្រព័ន្ធកម្មវិធីដែលអនុញ្ញាតឱ្យអាជីវកម្មនានាអាចគ្រប់គ្រងការលក់ ប្រតិបត្តិការទូទាត់ប្រាក់ សារពើភ័ណ្ឌ(ស្តុក) និងទំនាក់ទំនងអតិថិជនបានយ៉ាងរលូន និងមានប្រសិទ្ធភាព។
តើ MyLekha Dashboard និងកម្មវិធី MyLekha POS មានភាពខុសគ្នាដូចម្តេចខ្លះ?
យើងផ្តល់ជូនកម្មវិធីពីរប្រភេទដាច់ដោយឡែកពីគ្នា៖
-
MyLekha Dashboard៖ ត្រូវបានរចនាឡើងសម្រាប់ម្ចាស់ហាង ឬអ្នកគ្រប់គ្រងក្រុមហ៊ុន ដើម្បីគ្រប់គ្រងសារពើភ័ណ្ឌ (ស្តុក) របាយការណ៍ និងបុគ្គលិក។
-
MyLekha POS៖ ត្រូវបានរៀបចំឡើងសម្រាប់បុគ្គលិកផ្នែកលក់ ដើម្បីធ្វើប្រតិបត្តិការលក់តាមរយៈម៉ាស៊ីនគិតលុយ (Terminals) ឬថេប្លេត (Tablets)។
តើខ្ញុំអាចទាញយកកម្មវិធី MyLekha POS ដោយរបៀបណា?
សូមចុចទីនេះដើម្បីទាញយកកម្មវិធី។
តើ MyLekha ស័ក្តិសមសម្រាប់ទំហំអាជីវកម្មរបស់ខ្ញុំដែរឬទេ?
MyLekha ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការអាជីវកម្មគ្រប់ទំហំ ចាប់ពីហាងតូចៗ រហូតដល់បណ្តាញហាងលក់រាយខ្នាតធំ។
តើប្រព័ន្ធ MyLekha មានតម្លៃចាប់ផ្តើមពីប៉ុន្មាន?
អ្នកអាចចាប់ផ្តើមប្រើប្រាស់ MyLekha ជាមួយនឹងតម្លៃចាប់ផ្តើម $0។ គ្រាន់តែចុះឈ្មោះបង្កើតគណនី និងចូលប្រើប្រាស់ ដើម្បីចាប់ផ្តើមដំណើរអាជីវកម្មឌីជីថលរបស់អ្នក។
តើខ្ញុំអាចកែតម្រូវប្រព័ន្ធ MyLekha ដើម្បីឱ្យស្របតាមតម្រូវការអាជីវកម្មរបស់ខ្ញុំបានដែរឬទេ?
បាទ/ចាស អ្នកអាចកែតម្រូវទម្រង់វិក្កយបត្រផ្ទាល់ខ្លួន បង្កាន់ដៃទូទាត់ប្រាក់ ឯកសារបញ្ជាទិញ (Purchase Orders) និងទម្រង់បញ្ជាទិញទៅផ្ទះបាយ (Kitchen Orders) បាន។
តើខ្ញុំអាចស្វែងយល់បន្ថែមអំពីមុខងារ ឬលក្ខណៈពិសេសរបស់ MyLekha បានដោយរបៀបណា?
បាទ/ចាស អ្នកអាចធ្វើបាន។ យើងបានភ្ជាប់មកជាមួយនូវខិត្តប័ណ្ណ (Brochure) ដែលអ្នកអាចប្រើប្រាស់ដើម្បីស្វែងយល់បន្ថែមអំពីសេវាកម្មរបស់យើង។
តើ MyLekha គាំទ្រដល់ការគ្រប់គ្រងហាងច្រើនសាខាដែរឬទេ?
បាទ/ចាស យើងគាំទ្រ។ អ្នកអាចបង្កើតហាង ឬសាខាបន្ថែម ដើម្បីការគ្រប់គ្រង និងប្រតិបត្តិការអាជីវកម្មឱ្យកាន់តែប្រសើរឡើង។
តើ MyLekha អាចគ្រប់គ្រងបុគ្គលិកច្រើននាក់បានដែរឬទេ?
បាទ/ចាស យើងអាចធ្វើបាន។ អ្នកអាចបង្កើតគណនីបុគ្គលិក និងចាត់តាំងពួកគេទៅកាន់ហាងដែលអ្នកចង់បាន ជាមួយនឹងតួនាទី និងសិទ្ធិអនុញ្ញាតជាក់លាក់។
តើ MyLekha គាំទ្រការទទួលការទូទាត់ប្រាក់តាមធនាគារដែរឬទេ?
បាទ/ចាស ពិតប្រាកដណាស់! អ្នកអាចរៀបចំគណនី ABA របស់អ្នកបានយ៉ាងងាយស្រួល ដើម្បីទទួលយកការទូទាត់ប្រាក់ពីអតិថិជនរបស់អ្នកភ្លាមៗ (real-time) បានយ៉ាងរលូន។
តើខ្ញុំអាចចូលប្រើប្រាស់ប្រព័ន្ធ MyLekha ពីចម្ងាយបានដែរឬទេ?
បាទ/ចាស ពិតប្រាកដណាស់! MyLekha អាចប្រើប្រាស់បាន ២៤ម៉ោង/៧ថ្ងៃ (24/7)។ អ្នកអាចប្រើប្រាស់វាបានយ៉ាងងាយស្រួល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយគ្រាន់តែប្រើទូរស័ព្ទដៃរបស់អ្នក។
តើជម្រើសនៃការបង់ប្រាក់ (Pricing Model) របស់អ្នកមានអ្វីខ្លះ?
សូមស្វែងយល់ពីជម្រើសតម្លៃផ្សេងៗរបស់យើង៖
-
ឥតគិតថ្លៃ (Free of Charge)៖ ស័ក្តិសមបំផុតសម្រាប់អាជីវកម្មទើបចាប់ផ្តើមថ្មី (Startups)។
-
ការជាវប្រចាំ (Subscription-Based)៖ រៀបចំឡើងសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។
-
ការគិតប្រាក់តាមតម្រូវការ (Tailored Charging)៖ បង្កើតឡើងសម្រាប់អាជីវកម្មលក់រាយ។
តើលេខទូរស័ព្ទទំនាក់ទំនង និងអាសយដ្ឋានរបស់អ្នកគឺជាអ្វី?
សូមចុចទីនេះដើម្បីទំនាក់ទំនងមកយើងខ្ញុំ។
តើអ្នកមានសេវាកម្មចុះជួយគាំទ្រដល់ទីតាំងផ្ទាល់ (On-site support) ដែរឬទេ?
បាទ/ចាស យើងមានសេវាកម្មចុះជួយគាំទ្រដល់ទីតាំងផ្ទាល់។
តើអ្នកមានផ្តល់ជូនសេវាកម្មអ្វីខ្លះ?
-
ប្រព័ន្ធ POS និង mini-ERP ដ៏មានអានុភាពសម្រាប់ប្រតិបត្តិការផ្ទៃក្នុង។
-
គេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce) ផ្ទាល់ខ្លួនរបស់អ្នក ដោយគ្មានការគិតកម្រៃជើងសារ។
-
ទទួលបានការចូលប្រើប្រាស់បណ្តាញអតិថិជនស្មោះត្រង់ (Customer loyalty network) រួមគ្នា។