តើ MyLekha POS Solution គឺជាអ្វី?

My Lekha POS (Point of Sale) solution​ គឺ​ជាប្រព័ន្ធ Software ដែលអាចឲ្យយើងគ្រប់ការលក់ ប្រតិបត្តិការ​ទំនិញ ការចំណូលចំណាយនៅក្នុងអាជីវកម្ម និងធ្វើឲ្យអ្នកប្រើប្រាស់មានលក្ខណៈងាយស្រួល និងមានប្រសិទ្ធភាព។

អ្វីទៅដែលជា ចំណុចខុសគ្នារវាង MyLekha Dashboard និង MyLekha POS ?

ពួកយើងបានបញ្ជេញនៅ Appពីរប្រភេទផ្សេងគ្នា:

  • MyLekha Dashboard: កម្មវិធីនេះត្រូវបានរចនាឡើងសម្រាប់ម្ចាស់ហាង ឬអ្នកគ្រប់គ្រងក្រុមហ៊ុន។ វាផ្តល់សិទ្ធិឱ្យម្ចាស់ហាងក្នុងការគ្រប់គ្រង ប្រតិបត្តិការចេញចូល ដំណើរការលក់ ចូលប្រើប្រាស់របាយការណ៍ទូលំទូលាយ ត្រួតពិនិត្យបុគ្គលិក និងអ្វីៗជាច្រើនទៀតយ៉ាងមានប្រសិទ្ធភាព។
  • MyLekha POS: កម្មវិធីនេះតម្រូវតាមកន្លែងលក់​រាយ។ កម្មវិធីនេះជួយសម្រួលដល់បុគ្គលិកក្នុងការលក់តាមរយៈម៉ាស៊ីនឆូតកាត ឬថេប្លេត ដែលជួយសម្រួលដល់ការលក់រាយ។
របៀបទាញយកកម្មវិធី MyLekha POS?

សូមចុចលើពាក្យ Download​ ដើម្បីទាញយកកម្មវិធី។

តើ MyLekha សាកសមនឹងទំហំអាជីវកម្មរបស់អ្នកទេ??

MyLekha គឺ ត្រូវបានរចនាឡើងដើម្បីផ្គត់ផ្គង់ដល់អាជីវកម្មគ្រប់ទំហំ ចាប់ពីហាងតូចៗ រហូតដល់ហាងលក់រាយធំ។ មានជម្រើសផ្សេងគ្នាដែលអាចរកបានដើម្បីបំពេញតាមទំហំ និងតម្រូវការអាជីវកម្មរបស់អ្នក។

ដើម្បីចាប់ផ្តើម​ប្រើប្រាស់ MyLekha System​ យើងត្រូវចំណាយអ្វី?

អ្នកអាចចាប់ផ្តើមប្រើប្រាស់ MyLekha ជាមួយនឹងតម្លៃចាប់ផ្តើម $0។ គ្រាន់តែចុះឈ្មោះគណនីមួយ ហើយចូលដើម្បីចាប់ផ្តើមដំណើរអាជីវកម្មឌីជីថលរបស់អ្នក។ សម្រាប់លក្ខណៈពិសេសបន្ថែម ឬតម្រូវការជាក់លាក់ តម្លៃអាចខុសគ្នាដោយផ្អែកលើតម្រូវការអាជីវកម្មរបស់អ្នក។ សូមទាក់ទងមកយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានលម្អិត។

តើ​ខ្ញុំ​អាច​ផ្លាស់ប្ដូរ​ប្រព័ន្ធ MyLekha ឲ្យ​ត្រូវ​នឹង​តម្រូវការ​អាជីវកម្ម​របស់​ខ្ញុំ​បាន​ទេ?

បាទ/ចាស អ្នកអាចផ្លាស់ប្ដូរវិក្កយបត្រផ្ទាល់ខ្លួន បង្កាន់ដៃ ការបញ្ជាទិញ និងគំរូកម្ម៉ង់នៅក្នុង​ផ្ទះបាយតាមគោលបំណង។ គំរូដែលអាចផ្លាស់ប្ដូរតាមបំណងទាំងនេះអនុញ្ញាតឱ្យអាជីវកម្មអ្នកបង្ហាញអត្តសញ្ញាណឈ្មោះផលិតផល និងរក្សារូបភាព។

តើខ្ញុំអាចស្វែងយល់អំពីមុខងាររបស់ MyLekha POS បន្ថែមទៀតបានដែរឬទេ?

បាទ/ចាស អ្នកអាចប្រើប្រាស់ខិត្តប័ណ្ណរបស់ពួកយើងដើម្បីស្វែងយល់បន្ថែម។

តើ MyLekha អាចគ្រប់គ្រង់ហាងបានច្រើនដែរឬទេ?

បាទ​/ចាស អ្នកអាចបង្កើតហាង ឬសាខាបន្ថែមទៀតសម្រាប់ការគ្រប់គ្រងអាជីវកម្ម និងប្រតិបត្តិការឲ្យកាន់តែប្រសើរ។

តើ MyLekha អាចគ្រប់គ្រងបុគ្គលិកបានច្រើននាក់ដែរឬទេ?

បាទ/ចាស អ្នកអាចគ្រប់គ្រងបុគ្គលិក និងចាត់តាំងពួកគេទៅហាងដែលអ្នកចង់បាន។ អ្នកក៏អាចកំណត់តួនាទី និងការអនុញ្ញាតរបស់ពួកគេតាមតម្រូវការរបស់អ្នក។

តើ MyLekha អាចទទួលយកការទូទាត់តាមធនាគារបានដែរឬទេ?

បាទ​/ចា​ស៎ យើងបានផ្តល់ជម្រើសនោះឲ្យអ្នក។ អ្នកអាចកំណត់គណនី ABA របស់អ្នកយ៉ាងងាយស្រួល ដើម្បីទទួលយកការទូទាត់តាមពេលវេលាជាក់ស្តែងពីអតិថិជនរបស់អ្នក។

តើខ្ញុំអាចចូលប្រើប្រាស់ MyLekha ពីចម្ងាយបានទេ?

MyLekha អាចរកបាន 24/7 ដែលផ្តល់ឱ្យអ្នកនូវការចូលដំណើរការពេញម៉ោង។ អ្នកអាចប្រើវាបានយ៉ាងងាយស្រួលគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយគ្រាន់តែប្រើទូរស័ព្ទដៃរបស់អ្នក។

តើប្រភេទនៃតម្លៃរបស់អ្នកមានអ្វីខ្លះ?

សូមអ្នកជ្រើសរើសតម្លៃតាមត្រូវការចបស់អ្នកដែលពួកយើងបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់អ្នក:

  • Free of Charge: យើងមិនគិតប្រាក់ពីអ្នកទើបតែបើកអាជីវកម្ម។​
  • Subscription-Based: រៀបចំឡើងសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលកំពុងស្វែងរកដំណោះស្រាយដែលយើងគិតប្រាក់ជារៀងរាល់ខែ។
  • Tailored Charging: ផ្តល់ជាសម្ភារ:ដែលជួយឲ្យមានភាពងាយស្រួលដល់អាជីវកម្ម។
តើទំនាក់ទំនងឬអាស័យដ្ឋានរបស់អ្នកនៅ‌ឯណា?

ចុចទីនេះដើម្បីទាក់ទងទៅកាន់ពួគយើង។

តើអ្នកមានការជួបខាងក្រៅដែរឬទេ?

បាទ/ចាស​ ពួកយើងមានសេវាជួបខាងក្រៅ។

តើសេវាកម្មអ្វីខ្លះដែលអ្នកបានផ្តល់ឲ្យ?

យើងជាក្រុមហ៊ុនដំណោះស្រាយបញ្ហាខាថង IT ដែលមានឈ្មោះថា “​ OneClick Solution​ “។ ខាងក្រោមនេះជាដំណោះស្រាយរបស់យើង៖

  • WiFi & ដំណោះស្រាយបណ្តាញ
  • ដំណោះស្រាយកាមេរ៉ាសុវត្ថិភាព
  • សេវាកម្មថែទាំកុំព្យូទ័រ
  • MyLekha POS Solution