សំណួរញឹកញាប់

សំណួរទូទៅ

ស្វែងរកចម្លើយចំពោះសំណួរដែលគេសួរញឹកញាប់បំផុតអំពីដំណោះស្រាយ MyLekha POS។

ប្រព័ន្ធ MyLekha POS (Point of Sale) គឺជាប្រព័ន្ធកម្មវិធីដែលជួយឱ្យអាជីវកម្មអាចគ្រប់គ្រងការលក់ ប្រតិបត្តិការ ស្តុកទំនិញ និងទំនាក់ទំនងជាមួយអតិថិជនបានយ៉ាងរហ័ស និងមានប្រសិទ្ធភាព។

យើងមានកម្មវិធីពីរប្រភេទផ្សេងគ្នា៖

  • MyLekha Dashboard ៖ បង្កើតឡើងសម្រាប់ម្ចាស់ហាង ឬអ្នកគ្រប់គ្រងក្រុមហ៊ុន ដើម្បីគ្រប់គ្រងស្តុក របាយការណ៍ និងបុគ្គលិក។

  • MyLekha POS ៖ បង្កើតឡើងសម្រាប់បុគ្គលិកលក់ ដើម្បីធ្វើប្រតិបត្តិការលក់តាមរយៈទូរស័ព្ទ ឬថេបប្លេត។

សូមទាញយកកម្មវិធី MyLekha POS app ដើម្បីចាប់ផ្តើមប្រើប្រាស់។

MyLekha ត្រូវបានរចនាឡើងដើម្បីឆ្លើយតបតម្រូវការអាជីវកម្មគ្រប់ទំហំ ចាប់ពីហាងតូចៗ រហូតដល់ហាងលក់ទំនិញធំៗ។

MyLekha ចាប់ផ្តើមពី $5/ខែ សម្រាប់កញ្ចប់ Basic Plan ហើយអ្នកអាចសាកល្បងប្រើប្រាស់ដោយឥតគិតថ្លៃរយៈពេល 15 ថ្ងៃ ដោយមិនចាំបាច់ប្រើកាតឥណទានឡើយ។

បាទ/ចាស អ្នកអាចកែសម្រួលគំរូវិក្កយបត្រ បង្កាន់ដៃ ប័ណ្ណបញ្ជាទិញ (Purchase Orders) និងប័ណ្ណបញ្ជាទិញសម្រាប់ផ្ទះបាយ (Kitchen Orders) បាន។

បាន។ សូមស្វែងរក មុខងារទាំងអស់របស់ MyLekha ទីនេះ ដើម្បីយល់ដឹងបន្ថែមអំពីសេវាកម្មរបស់យើង។

បាទ/ចាស ប្រព័ន្ធយើងខ្ញុំទ្រទ្រង់។ អ្នកអាចបង្កើតហាង ឬសាខាបន្ថែម ដើម្បីគ្រប់គ្រង និងប្រតិបត្តិការអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព។

បាទ/ចាស អ្នកអាចបង្កើតគណនីបុគ្គលិក និងកំណត់សិទ្ធិប្រើប្រាស់ (Roles and Permissions) ទៅតាមហាង ឬសាខានីមួយៗបានយ៉ាងងាយស្រួល។

បាទ/ចាស ពិតជាបាន! អ្នកអាចភ្ជាប់គណនី ABA របស់អ្នកបានយ៉ាងងាយស្រួល ដើម្បីទទួលការទូទាត់ប្រាក់ភ្លាមៗ (Real-time) ពីអតិថិជន។

ពិតជាបាន! ប្រព័ន្ធ MyLekha ដំណើរការ ២៤ម៉ោង/៧ថ្ងៃ។ អ្នកអាចប្រើប្រាស់បានយ៉ាងងាយស្រួល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ទដៃរបស់អ្នក។

យើងមានកញ្ចប់សេវាកម្មចំនួន ៣ ជម្រើស៖

  • កញ្ចប់ Basic Plan ៖ $5/ខែ សម្រាប់ហាង ១, គណនីបុគ្គលិក ២, និងឧបករណ៍ POS ២។

  • កញ្ចប់ Standard Plan ៖ $10/ខែ សម្រាប់ហាង ២, គណនីបុគ្គលិក ៤, និងឧបករណ៍ POS ៥។

  • កញ្ចប់ Premium Plan ៖ $15/ខែ សម្រាប់ហាង ៧, គណនីបុគ្គលិក ១១, និងឧបករណ៍ POS ១៥។

យើងក៏មានកញ្ចប់ពិសេសសម្រាប់សហគ្រាសធំៗ (Enterprise) ផងដែរ — សូមទំនាក់ទំនងក្រុមការងារលក់របស់យើងសម្រាប់ព័ត៌មានលម្អិត។

ទំនាក់ទំនងមកកាន់ ក្រុមការងាររបស់យើង សម្រាប់ព័ត៌មានលម្អិត។

បាទ/ចាស យើងមានសេវាគាំទ្រ និងចុះជួយផ្ទាល់ដល់ទីតាំងអាជីវកម្មរបស់លោកអ្នក។
  • ប្រព័ន្ធ POS និង mini-ERP ដ៏មានប្រសិទ្ធភាពសម្រាប់ប្រតិបត្តិការផ្ទៃក្នុង។

  • គេហទំព័រ e-commerce ផ្ទាល់ខ្លួន ដោយមិនមានគិតកម្រៃជើងសារ (Zero commission)។

  • ការចូលប្រើប្រាស់ បណ្តាញប្រព័ន្ធសមាជិក (Customer Loyalty Network) រួមគ្នា។